Home » គណៈកម្មការទី៦ » សកម្មភាព » ប្រតិភូរដ្ឋសភាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រហ្ម ញាណវិចិត្រ
ប្រតិភូរដ្ឋសភាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រហ្ម ញាណវិចិត្រ
Prepaired By: NA1472 ​ Date: (3/7/2019 12:39:12 AM )

ប្រតិភូរដ្ឋសភា ដែលអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រហ្ម ញាណវិចិត្រ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ មាន ឯកឧត្តមបណ្ឌិត​ ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានអញ្ជើញដឹកនាំសមាជិកសមាជិការដ្ឋសភា។ ចំណែក ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានដឹកនាំមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ឯកឧត្តម ព្រហ្ម ញាណវិចិត្រ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាទីប្រឹក្សារាជរដ្ឋាភិបាល បានទទួលមរណៈភាពនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយជរាពាធ។

ប្រតិភូរដ្ឋសភាបានលើកឡើងថា មរណៈភាពឯកឧត្តម ជាការបាត់បង់កុលបុត្រដ៏ឆ្នើមមួយរូប ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ន នីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលក្នុងទិសដៅបម្រើផលប្រយោជន៍ជូនមាតុភូមិនាពេលកន្លងមក ព្រមទំាងបានលះបង់កម្លំាងកាយចិត្ត និងពេលវេលាគ្រប់ កាលៈទេសៈក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន