|
|
|
|
|
លោកជំទាវ ឡោក ខេង ផ្ញើសារលិខិតគោរពថ្លែងអំណរគុណ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា
|
|
Preparied By:
NARA1472
Date:
(4/30/2025 12:40:31 AM
) (Hits:
18ដង)
|
|

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានផ្ញើសារលិខិតថ្លែងអំណរគុណ
ជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពី លោកជំទាវ ទទួលបាននូវ
លិខិតអបអរសាទរ និងជូនពររបស់ សម្តេចមហារដ្ឋសភាធិការធិបតី ប្រកបដោយអត្ថន័យដ៏ល្អប្រពៃជូនចំពោះលោកជំទាវ
ក្នុងឱកាសដែល លោកជំទាវ ត្រូវបានមហាសន្និបាត នៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD)
បានបោះឆ្នោតគាំទ្រ ជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD)
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
|
|
|
|
|
សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូន លោកជំទាវ សឺ ជិប ព្រមទាំងក្រុមគ្រួសារ
|
|
Preparied By:
NARA1472
Date:
(4/27/2025 6:48:31 PM
) (Hits:
27ដង)
|
|

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិតរំលែកមរណទុក្ខ ជូន
លោកជំទាវ សឺ ជិប ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិក
គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ត្រូវជាស្វាមីរបស់ លោកជំទាវ បានទទួលមរណភាពនៅថ្ងៃសៅរ៍
១៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។
|
|
|
|